khmer eng
  • ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានបន្តដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា
     
    ចែករំលែក ៖

    ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានបន្តដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា ។ កិច្ចប្រជុំថ្ងៃទីពីរនេះបានលេីកយកប្រធានបទសំខាន់ៗមួយចំនួនមកធ្វេីការពិភាក្សា ៖
    ១-កិច្ចពិភាក្សាអំពី ការអភិវឌ្ឍនីតិវិធី និងការអនុវត្តជាក់ស្តែង
    ២-បទបញ្ជាផ្ទៃក្នុង និងកំណែទម្រង់នៅក្នុងរដ្ឋសភាអាហ្រ្វីកខាងត្បូង
    ៣-ការសាកល្បង របស់សភា Bahrain ក្នុងការធ្វេីប្រាស្រ័យទាក់ទងជាមួយសហគមនានា
    ៤-ការចូលរួមរបស់សង្គមនៅក្នុងដំណេីរការផ្លាស់ប្តូរនៅក្នុងសភា
    ៥-សភានិងសង្គមនៅ Costa Rica
    ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំខាងលេី ឯកឧត្តមអគ្គលេខាធិការ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Philippe SCHWAB អគ្គលេខាធិការសភាស្វីស និងជាប្រធានសមាគមអគ្គលេខាធិការសភា (President of the ASGP) និងជួបពិភាក្សាការងារជាមួយលោកស្រី Norah Babic ប្រធាននាយកដ្ឋានលេីកកម្ពស់ប្រជាធិបតេយ្យ នៃសហភាពអន្តរសភា ។ ជំនួបខាងលេីធ្វេីឡេីងក្នុងគោលបំណងលេីកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាស្វីស និងសហភាពអន្តរសភា ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក